Prestige Homes Cambodia - គោលការណ៍ភាពឯកជន

Prestige Homes Cambodia - គោលការណ៍ភាពឯកជន

គោលការណ៍ភាពឯកជន (ប្រេស្ទីហ្ស៍ ហូម ខេមបូឌា)

អាស័យដ្ឋានគេហទំព័ររបស់យើង: https://prestigehomeskh.com

ភាពឯកជនរបស់អ្នកមានសារៈសំខាន់សម្រាប់យើង។ វាជាគោលការណ៍របស់ ប្រេស្ទីហ្ស៍ ហូម ខេមបូឌា ក្នុងការគោរពភាពឯកជនរបស់អ្នកទាក់ទងនឹងព័ត៌មានទាំងឡាយណាដែលយើងអាចប្រមូលបានពីអ្នកតាមរយៈគេហទំព័ររបស់យើង។

យើងគ្រាន់តែស្នើសុំព័ត៌មានផ្ទាល់ខ្លួន នៅពេលដែលយើងពិតជាត្រូវការវាដើម្បីផ្តល់សេវាកម្មដល់អ្នក។ យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយមធ្យោបាយត្រឹមត្រូវ និងស្របច្បាប់ ដោយមានការទទួលស្គាល់ និងយល់ព្រមពីអ្នក។ យើងក៏បានប្រាប់អ្នកឱ្យដឹងពីមូលហេតុដែលយើងប្រមូល និងរបៀបប្រើវាផងដែរ។

យើងរក្សាទុកតែព័ត៌មានដែលប្រមូលបាន (ឈ្មោះក្រុមហ៊ុន ឈ្មោះទំនាក់ទំនង អាស័យដ្ឋាន អ៊ីម៉ែល និងលេខទូរសព្ទ) ដរាបណាចាំបាច់ដើម្បីផ្តល់ជូនអ្នកនូវសេវាកម្មដែលអ្នកបានស្នើសុំ។ តើទិន្នន័យអ្វីដែលយើងរក្សាទុក? យើងនឹងការពារវាតាមមធ្យោបាយដែលអាចទទួលយកបានដើម្បីការពារការបាត់បង់ និងការលួច ក៏ដូចជាការចូលយកដោយគ្មានការអនុញ្ញាត ការបង្ហាញ ការថតចម្លង ការប្រើប្រាស់ ឬការកែប្រែ។

យើងមិនចែករំលែកព័ត៌មានដែលកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនជាសាធារណៈ ឬជាមួយភាគីទីបីឡើយ លើកលែងតែនៅពេលដែលតម្រូវដោយច្បាប់។

អ្នកមានសេរីភាពក្នុងការបដិសេធសំណើរបស់យើងសម្រាប់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដោយមានការយល់ដឹងថា យើងប្រហែលជាមិនអាចផ្តល់ឱ្យអ្នកនូវសេវាកម្មមួយចំនួនដែលអ្នកចង់បាននោះទេ។

ការដែលអ្នកប្រើប្រាស់គេហទំព័ររបស់យើង នឹងត្រូវបានចាត់ទុកថាជាការទទួលយកការអនុវត្តរបស់យើងជុំវិញភាពឯកជន និងព័ត៌មានផ្ទាល់ខ្លួន។ ប្រសិនបើអ្នកមានសំណួរទាក់ទងនឹងរបៀបដែលយើងគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់ និងព័ត៌មានផ្ទាល់ខ្លួន សូមទាក់ទងមកយើងខ្ញុំតាមរយៈ [email protected]

គោលការណ៍នេះមានប្រសិទ្ធភាពចាប់ពីខែកុម្ភៈឆ្នាំ ២០១៩។

ស្វែងរកគេហដ្ឋានដែលអ្នកប្រាថ្នា

Follow Us

placeholder