ទំនួលខុសត្រូវសង្គម

ទំនួលខុសត្រូវសង្គម

ទំនួលខុសត្រូវសង្គម

ប្រេស្ទីហ្ស៍ ហូម តែងតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវចំពោះសង្គម ដោយផ្តល់ជូននូវអ្វីៗជាច្រើនជាបន្តបន្ទាប់ដល់សហគមន៍របស់យើង។ ក្រុមហ៊ុនព្យាយាមផ្តួចផ្តើមសកម្មភាពនិងលើកទឹកចិត្តគ្រប់បុគ្គលិកនិងបុគ្គលផ្សេងទៀតឲ្យចែករំលែកពេលវេលា ថវិកា និងការគាំទ្រដល់យុទ្ធនាការសង្គម បរិស្ថាន និងសុខុមាលភាពសេដ្ឋកិច្ច ដែលជះឥទ្ធិពលល្អទៅកាន់ពិភពលោក។

នៅប្រេស្ទីហ្ស៍ ហូម យើងមានជំនឿយ៉ាងមុតមាំថា ការចូលរួមចំណែកក្នុងដំណើរអភិវឌ្ឍនិងភាពជោគជ័យរបស់សហគមន៍ គឺជាធាតុសំខាន់មិនអាចខ្វះបានសម្រាប់ភាពជោគជ័យជានិរន្តរ៍របស់ក្រុមហ៊ុន។ យើងយកចិត្តទុកដាក់ និងផ្តួចផ្តើមរកដំណោះស្រាយដើម្បីឲ្យសង្គមយើងកាន់តែប្រសើរ រួមទាំងដំណោះស្រាយលើបញ្ហាបរិស្ថានដូចជាការកើនកម្តៅពិភពលោកនិងបម្រែបម្រួលអាកាសធាតុ ការចែកអាហារដល់ចាស់ជរា និងការផ្តល់ជំនួយដល់កុមារកំព្រាជាដើម។

ការអប់រំកុមារឲ្យយល់ដឹងពីសុខភាពនិងអនាម័យ និងការបំផុសគំនិតលើការអភិរក្សបរិស្ថាន គឺជាអ្វីដែលយើងធ្វើផងដែរ។ លើសពីនេះទៅទៀត ប្រេស្ទីហ្ស៍ ហូម គឺជាអ្នកគាំទ្រនិងអ្នកផ្សព្វផ្សាយយ៉ាងសកម្មអំពីសមភាពសង្គម សមភាពយេនឌ័រ សិទ្ធិមនុស្ស និងបទដ្ឋាននិងលក្ខខណ្ឌការងារ ដោយចាប់ផ្តើមពីក្រុមហ៊ុនរបស់យើងផ្ទាល់ រួចបន្តការអនុវត្តនេះនៅក្នុងសហគមន៍។

ក្រៅពីការបង្កើតនិងដឹកនាំយុទ្ធនាការទំនួលខុសត្រូវសង្គមនៅក្នុងសហគមន៍នានានៃប្រទេសកម្ពុជា ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ក៏បានចូលរួមកម្មវិធីសប្បុរសធម៌ផ្សេងៗនៅក្រៅប្រទេសផងដែរ។ កម្មវិធីទាំងនោះរួមមាន៖ ការផ្ដល់ការគាំទ្រដល់អ្នកជំងឺParkinson ការចូលរួមសកម្មភាពអត់អាហារមួយពេលក្នុងគោលបំណងផ្តល់អាហារនិងលើកកម្ពស់ការរស់នៅរបស់កុមារនិងគ្រួសារក្រខ្សត់ ការលើកទឹកចិត្តឲ្យមានការគោរពនិងថែរក្សាមនុស្សចាស់ជរានិងបង្កើនទំនាក់ទំនងចុះសម្រុងរវាងជំនាន់មួយនិងជំនាន់ផ្សេងៗទៀត ក៏ដូចជាគម្រោងរៃអង្គាសមូលនិធិសម្រាប់ការជួយដល់ជនគ្មានទីជម្រកនៅប្រទេសស៊ូដង់ខាងត្បូង។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំកំពូលរបស់ប្រេស្ទីហ្ស៍ ហូម ក៏បានផ្តល់ជំនួយដល់យុវជនដែលមានបញ្ហាក្នុងការស្តាប់ សិស្សដែលមានពិការភាព កុមារដែលមានជំងឺមហារីកមិនអាចព្យាបាលបាន និងសកម្មភាពជាច្រើនទៀត។

ស្វែងរកគេហដ្ឋានដែលអ្នកប្រាថ្នា

Follow Us

placeholder